ថៃទទួលបានវ៉ាក់សាំង Sinovac, វៀតណាមទទួលបានវ៉ាកសាំ AstraZeneca របស់អង់គ្លេស ក្នុងថ្ងៃតែមួយ
វៀតណាម និងថៃជាប្រទេសជិតខាងកម្ពូជាពេលនេះទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងថ្ងៃតែមួយ ពីក្រុមហ៊ុនពីរផ្សេងគ្នា ។ថៃគឺទទួលបនវ៉ាក់សាំងពីក្រុមហ៊ុន ចិន ចំណែកវៀតណាមទទួលបានពីក្រុមហ៊ុនអង់គ្លេស ។ នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈនេះដែរក៏ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ១៩ចំនួន ២សែនដូស ប៉ុន្តែផ្តាល់ជូនដោយក្រុមហ៊ុនផ្សេងគ្នាពីប្រទេសវៀតណាម។ វ៉ាក់សាំងដែលថៃទទួលបានគឺជាវ៉ាក់សាំង Sinovac របស់ចិន។
តាមសារព័ត៌មាន បាងកកប៉ុស្ត៍ បានផ្សាយថា យន្តហោះរបស់អាកាសចរណ៍ Thai Airways បានដឹកវ៉ាក់សាំងខាងលើនេះ ចេញពីរដ្ឋធានីប៉េកាំងនៃប្រទេសចិន និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ស្ថិតនៅភាគខាងកើតទីក្រុងបាងកក កាលពីវេលាម៉ោង ១០៖០៥នាទីព្រឹកថ្ងៃពុធនេះ។
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានលើកឡើងនាឱកាសនោះថា «ថ្ងៃនេះគឺជាថ្ងៃនៃប្រវត្តិសាស្ត្រ ដែលយើងត្រូវទទួលបានវ៉ាក់សាំងក្នុងចំនួនដ៏ច្រើន… រដ្ឋាភិបាលបានព្យាយាម យ៉ាងអស់ពីសមត្ថភាព ដើម្បីទទួលបានវ៉ាក់សាំងទៅតាមកាលកំណត់។ បើគ្មានបញ្ហាជាយថាហេតុណាមួយទេ វ៉ាក់សាំងជាច្រើនបន្ថែមទៀត នឹងមកដល់ទៅតាមផែនការ។ យើងនឹងមានវ៉ាក់សាំង ដើម្បីអភិវឌ្ឍប្រព័ន្ធភាពសុំជាសហគមន៍»។
ប្រទេសថៃបានបញ្ជាទិញវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac សរុប ២លានដូសដែលមានតម្លៃ ៤០លានដុល្លារអាមេរិក។ សម្រាប់ ២០០,០០០ដូសដែលបានមកដល់ពេលនេះ នឹងត្រូវយកទៅរក្សាទុកក្នុងឃ្លាំងយ៉ាងត្រឹមត្រូវ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ទើបមានការចាត់ចែងទៅតាមគម្រោង។ ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី២៤ខែកុម្ភៈ វ៉ាក់សាំងចំនួន១១៧ពាន់ដូស របស់ក្រុមហ៊ុន AstraZeneca បានមកដល់អាកាសយានដ្ឋាន តឹងស៊ឺងញឹក ទីក្រុងហ៊ូជីមិញ។ នេះជា វ៉ាក់សាំំងដំបូង របស់ក្រុមហ៊ុន AstraZeneca បានបញ្ជូនដល់វៀតណាម ក្នុងចំណោមវ៉ាក់សាំង ៣០ លានដូសដែលរដ្ឋាភិបាលវៀតណាម បានព្រមព្រៀងទិញពីក្រុមហ៊ុននេះកាលពីដើមឆ្នាំ២០២១។ វ៉ាក់សាំងនេះនឹងបញ្ជូនមកជាច្រើនលើក តាមដំណាក់កាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។