កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៦៥​នាក់​ទៀត ៥៨​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ៦៥​នាក់​បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​ម្នាក់​។​

​ក្រសួង​បញ្ជាក់ទៀតថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ទាំង ៦៥​នាក់​នោះ មាន ៧​នាក់ ជា​អ្នកដំណើរ​មកពី​បរទេស និង​៥៨​នាក់ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ៦៩៧​ករណី ក្នុង​ព្យាបាល​ជាសះស្បើយ ៤៧៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល ២១៧​នាក់​។ ហើយ​សម្រាប់​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ គឺ​កើន​សរុប​ចំនួន ១៩៥​នាក់​ហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close