បិទទីតាំង ៦៣កន្លែង ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរកឃើញទីតាំង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” រហូតដល់៦៣ ទីតាំងហើយ។
ជាមួយនឹងការឃើញទីតាំងជាប់ពាក់ព័ន្ធកើនឡើងនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូន ដែលធ្លាប់ចេញចូលទីតាំងទាំង ៦៣កន្លែងនេះ ទាក់ទងទៅលេខ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីមកធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦៥នាក់ថ្មីទៀត ដែលក្នុងនោះមាន ៥៨នាក់ ជាករណីឆ្លងសហគមន៍ក្នុង ព្រឹត្តិការណ៍២០កុម្ភៈ និង ៧នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ ក្នុងរយៈពេ ៥ថ្ងៃ ចុងក្រោយនេះ ករណីឆ្លងជាសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ មានអ្នកឆ្លងរហូតដល់ ១៩៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។