World Cup ៖ បែលហ្សិកឈ្នះជប៉ុនយ៉ាងលំបាក
កីឡា ៖ នាជំនួបវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្សីុ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិុកបានវាយបកយកឈ្នះជប៉ុនយ៉ាងគួរឲ្យភ្ញាក់ផ្អើលដោយលទ្ធផល ៣ទល់នឹង២ បើទោះជាត្រូវជប៉ុននាំមុខ២គ្រាប់មុនក៏ដោយ។
ជំនួបនៅកីឡដ្ឋាន Rostov Arena កីឡាករ Genki Haraguchi និង Takashi Inui បានស៊ុតបាល់បញ្ចូលទីនាំមុខជាបន្តបន្ទាប់សម្រាប់ជប៉ុននៅដើមតង់ទីពីរ។ ខណៈការប្រកួតដំណើរការបានប្រមាណ៧០នាទី Jan Vertonghen វាយបកតាមពីក្រោយមួយគ្រាប់ មុននឹង Marouane Fellaini តាមស្មើវិញនៅនាទី៧៤។ បញ្ចប់ការប្រកួតនៅម៉ោងធម្មតាទៅហើយ Nacer Chadli រកបានគ្រាប់បាល់បញ្ចូលទីដើម្បីនាំជ័យជម្នះសម្រាប់បែលហ្សិុក ដើម្បីឡើងទៅជួបប្រេសីុលនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
ទីបំផុតក្រុមមកពីអាសីុមួយនេះមិនអាចឡើងដល់វគ្គ៨ក្រុមចុងក្រោយបានទេបន្ទាប់ពី បែលហ្សិុកតាមវាយបកបាន៣គ្រាប់មកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។