អាជ្ញាធរខេត្តព្រះសីហនុ ឲ្យផ្អាកអាជីវកម្មសណ្ឋាគារ កាស៊ីណូមួយកន្លែង បន្ទាប់ពីរកឃើញជនជាតិចិន ៤នាក់ ឆ្លងមេរោគកូវីដ១៩
ខេត្តព្រះសីហនុ៖ នៅថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ឲ្យផ្អាកអាជីវកម្មសណ្ឋាគារ កាស៊ីណូមួយកន្លែង ជាបណ្តោះអាសន្ន ក្រោយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យ បានរកឃើញបុរសជនជាតិចិនចំនួន ៤នាក់ ស្នាក់នៅក្នុងសណ្ឋាគារនេះ មានមេរោគកូវីដ១៩។
សេចក្តីជូនដំណឹងនេះ បានជម្រាបទៅលោក អាយ ម៉ាស័រ ប្រធានក្រុមប្រឹក្សាភិបាលសណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។