គិតត្រឹមថ្ងៃនេះ! រកឃើញជនជាតិចិន ១៥នាក់ មានមេរោគកូវីដ១៩ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា នៅព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន ៧នាក់ទៀត (ប្រុស៥នាក់ ស្រី២នាក់) រកឃើញវិជ្ជមានមេរោគកូវីដ១៩។
គិតត្រឹមថ្ងៃដដែលនេះ មានជនជាតិចិនប្រុស ស្រីចំនួន ១៥នាក់ហើយ ដែលបានរកឃើញមានមេរោគកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺ កំពុងដាក់ព្យាបាល នៅអាគារដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្ត (ចំការចេក)។ ទោះជាយ៉ាងនេះក្តី មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានជំងឺកូវីដ១៩ឡើយ។
បើតាមមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងថា ក្រៅពីបិទបណ្តោះអាសន្នទីតាំងពាណិជ្ជកម្មមួយចំនួន និងផ្អាកការសិក្សាគ្រប់សាលារៀនរដ្ឋ និងឯកជនក្នុងក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ រយៈពេល២សប្តាហ៍ រដ្ឋបាលខេត្ត កំពុងបន្តចាត់វិធានការគ្រប់គ្រង និងការពារ ទប់ស្កាត់ការចម្លងបន្តតាមគ្រប់រូបភាព ពិសេសការធ្វើចត្តាឡីសក័ និងអំពាវនាវឲ្យពលរដ្ឋរួមគ្នាប្រុងប្រយត្ន័៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។