ចាប់ខ្លួន​ប្រុស​ស្រី ២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ៣៥​កញ្ចប់​

​ខេត្តកណ្តាល​៖ កម្លាំង​នគរបាល​ក្រុង​តាខ្មៅ បាន​ឃាត់​ជនសង្ស័យ​ចំនួន ២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៧ ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ទាំង ២​នាក់ មានឈ្មោះ ឡេះ កែវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ និង​ឈ្មោះ ឌី ស័ក្ក​ដា ភេទ​ស្រី អាយុ​២២​ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​កន្លែងកើតហេតុ​។ ចំណែក​វត្ថុតាង ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន ៣៥​កញ្ចប់​, ម៉ូតូ​១​គ្រឿង​, ទូរស័ព្ទ ២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នគរបាល​ក្រុង​តាខ្មៅ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close