អាជ្ញាធរខេត្ត​ព្រះសីហនុ សម្រេច​បិទ​ទីតាំង ២៨​កន្លែង ពាក់ព័ន្ធ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​១៩

​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​បន្ត​សម្រេច​ចុះ​បិទ​ទីតាំង​ចំនួន ៨​កន្លែង​ទៀត ក្រោយ​រកឃើញថា មានការ​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ​១៩​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃ​ដដែល​នេះ ទីតាំង​ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ បាន​កើនឡើង​ចំនួន ២៨​កន្លែង​ហើយ នៅ​ក្រុងព្រះសីហនុ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បានចេញ​សេចក្ដីណែនាំ​ឱ្យ​ប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជា​ជនបរទេស​ទាំងឡាយ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​តឹងរឹង​បន្ថែមទៀត ចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការអនុវត្ត​តាម​វិធាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល និង​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល​។​

​សម្រាប់​ករណី​ផ្ទុះ​កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ នេះ នៅ​ក្រុងព្រះសីហនុ រកឃើញ​មាន​អ្នក​កើត​ជំងឺ​មួយ​នេះ កើនឡើង​៣០​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close