គ្រោះថ្នាក់​ចរាចរណ៍ បុក​បន្ត​គ្នា បណ្តាល​ឲ្យ​មនុស្ស ២​នាក់​រងរបួស​ធ្ងន់ សំណាង​គ្មាន​អ្នកស្លាប់​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ម៉ោង ៧​យប់ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅលើ​ផ្លូវជាតិ​លេខ​៤ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង​ម៉ូតូ​១​គ្រឿង និង​រថយន្ត​ចំនួន ៣​គ្រឿង បុក​បន្ត​គ្នា បណ្តាល​ឲ្យ​មាន​មនុស្ស​ចំនួន ២​នាក់​រងរបួស​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ករណីនេះ បង្កឡើង​រវាង​ដោយ​ម៉ូតូ​១​គ្រឿង ម៉ាក​សង់ C១២៥ ពណ៌​ខ្មៅ ពាក់​ស្លក​លេខ កណ្តាល ១AE-៣៧២៦ (​ទិសដៅ​ភ្នំពេញ​-​ព្រះសីហនុ ) និង​រថយន្ត​ចំនួន ៣​គ្រឿង​ទៀត គឺ​ម៉ាក Luxis RX៣០០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​២J-១៧៦០, រថយន្ត​ម៉ាក Luxis RX៣០០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​២Q-៧១៣៥ និង​រថយន្ត ម៉ាក​ISUSU ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PSHN-២២៨៧​។​

​សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​ចំនួន ២​នាក់ រងរបួស គឺ​១/​ឈ្មោះ ចំរើន ម៉េង​ឈុន ភេទ​ប្រុស ១៥​ឆ្នាំ មុខរបរ​ជាង​ថតរូប មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​របួសធ្ងន់​) និង​ឈ្មោះ ហុង តុលា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ថតរូប មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​របួសធ្ងន់​)​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ រីឯ​យានយន្ត​ទាំងអស់ បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ រងចាំ​ដោះស្រាយ​បន្ត​តាម​និតិ​វិធី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close