ថៃ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៧០​ករណី​ទៀត កាលពី​ម្សិលមិញ

​ថៃ​៖ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ COVID-19 របស់​ប្រទេស​ថៃ (CCSA) នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​រាយការណ៍​ពី​ការរកឃើញ​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន​៧០​ករណី​បន្ថែមទៀត និង​ពុំមាន​ករណី​ស្លាប់​ត្រូវបាន​រាយការណ៍​ទេ ។

​មជ្ឈមណ្ឌល​ខាងលើនេះ បាន​អោយដឹងទៀតថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​នេះ មាន​៦២​ករណី ជា​ករណី​ឆ្លង​ក្នុងស្រុក ខណៈ​០៨​ករណី​ផ្សេងទៀត​ជា​ករណី​នាំចូល ដែល​ត្រូវបាន​រកឃើញ​នៅលើ​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​បរទេស​វិញ ។

​គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន​២​ម៉ឺន​៥​ពាន់​៩៥១​ករណី ក្នុងនោះ​ស្លាប់​៨៣​នាក់ និង​ជាសះស្បើយ​ចំនួន​២​ម៉ឺន​៥​ពាន់​១២៨​នាក់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close