អង្គការ BirdLife កំពុងសាកល្បង​ធ្វើ​ជី​កំ​ប៉ុ​ស្ត៏​ពី​កំប្លោក​

​ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ BirdLife នៅ​កម្ពុជា មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហការ​ជាមួយ​នគរបាល និង​មន្ត្រី​ជីវៈចម្រុះ នៃ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បាន​សាកល្បង​ធ្វើ​ជី​កំ​ប៉ុ​ស្ត៏​ពី​កំប្លោក និង​លាមក​សត្វពាហនៈ​។ កំប្លោក​ទាំងនេះ ទទួលបាន​ពី​សកម្មភាព​គ្រប់គ្រង​រុក្ខជាតិ​ទន្ទ្រាន​។

​សូម​ជំរាប​ថា កំប្លោក​ជា​ប្រភេទ​រុក្ខជាតិ​ទន្ទ្រាន និង​បង្ក​ផល​វិ​បានជា​ច្រើន​ដល់​ការធ្វើដំណើរ និង​អេកូឡូស៊ី​នៃ​តំបន់ដីសើម​នេះ ជា​រាងរាល់ឆ្នាំ​ក្រុមការងារ​យើង តែងតែ​ធ្វើ​សកម្មភាព​កំចាត់ និង​គ្រប់គ្រង​ប្រភេទ​រុក្ខជាតិ​ទន្ទ្រាន និង​រា​ត្បា​ត​។

​អង្គការ​នេះ បញ្ជាក់ថា ប្រសិនបើ​ការសាកល្បង​ធ្វើ​ជី​កំ​ប៉ុ​ស្ត៏​ពី​កំប្លោក និង​លាមក​សត្វ​នេះ បាន​ជោគជ័យ​វា​ជា​លទ្ធផល​ដ៏​ល្អ​មួយទៀត ដែល​អាច​ជំរុញអោយមាន​ចូលរួម​ពី​សហគមន៍​ក្នុងការ​គ្រប់គ្រង​ប្រភេទ​រុក្ខជាតិ​ទន្ទ្រាន​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close