រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២៤​នាក់​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ តែ​ក៏មាន​អ្នកជា​សះស្បើយ​ម្នាក់​ផងដែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​២៤​នាក់​ថែមទៀត ដែល​សុទ្ធសឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ខណៈ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ម្នាក់​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ក្នុង​សហគមន៍​ថ្មី​ទាំង ២៤​នាក់​មាន​ជនជាតិ​ចិន ១៦​នាក់​, ជនជាតិខ្មែរ ៤​នាក់ និង​ជនជាតិ​វៀតណាម ៤​នាក់​។ រីឯ​អ្នកជំងឺ ដែល​ព្យាបាល​ជាសះស្បើយ​ម្នាក់​នោះ ជា​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៨៤៤​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៨​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ចំនួន ៣៦៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close