ដើម្បី​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ​អឺរ៉ុប​នឹង​ចេញ​លិខិត​វ៉ាក់សាំង ដល់​ពលរដ្ឋ​

​តាម​គម្រោង នៅក្នុង​ខែ មីនា​នេះ អឺរ៉ុប​អាច​នឹងមាន​លិខិតឆ្លងដែន​វ៉ាក់សាំង​ជូន​ពលរដ្ឋ ជូន​ពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​ដោយ​សេរី​។ នៅពេល​នេះដែរ គណៈកម្មការ​អឺរ៉ុប មាន​គម្រោង​ប្រកាស​ឲ្យ​ប្រើប្រាស់​លិខិតឆ្លងដែន​វ៉ាក់សាំង​( Passport Vaccine ) សម្រាប់​ការប្រើប្រាស់​ក្នុង​តំបន់​អឺរ៉ុប និង​ជុំវិញ​ពី​ភព​លោក​សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ គម្រោង​ខាងលើ​អាច​នឹង​ដំណើរការ​នៅក្នុង​ខែមីនា​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​អន​ឡាញ​ជាមួយ​ក្រុមតំណាងរាស្ត្រ​អាល្លឺម៉ង់ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បានបញ្ជាក់​ពិ​ី​គម្រោង​ប្រើប្រាស់​លិខិតឆ្លងដែន​វ៉ាក់សាំង​។ កន្លងមក មាន​ប្រទេស​ជាច្រើន​បានស្នើ​ចេញ​លិខិត​វ៉ាក់សាំង​ក្នុងពេលដែល​ករណី​ឆ្លង​កូ​វីដ​-១៩​នៅតែ​កើនឡើង​ខ្ពស់ ធ្វើ​ឲ្យ​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ត្រូវ​រាំងស្ទះ ។ ការប្រើប្រាស់​លិខិតឆ្លងដែន​វ៉ាក់សាំង​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ទាំងពីរ​ម្ជុល​អាចធ្វើ​ដំណើរ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​យ៉ាង​ងាយស្រួល មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​​ស័ក​ឡើយ​។​ ​នៅពេលនេះ មាន​ប្រទេស​ជាច្រើន បាន​គាំទ្រ​ការប្រើប្រាស់​លិខិតឆ្លងដែន​វ៉ាក់សាំង​ដែលជា​ច្រកចេញ​ដ៏​សំខាន់បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ពិភពលោក ក៏ដូចជា​វិស័យ​អាកាសចរណ៍ អាច​ដំណើរការ​ហោះហើរ​វិញ​ដូចដើម​។​

​បើទោះបី​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ជាច្រើន ប៉ុន្តែ​គម្រោង ប្រើប្រាស់​លិខិតឆ្លងដែន​វ៉ាក់សាំង មិនទាន់​ទទួលបាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ​។ អង្គការ WHO បញ្ជាក់ថា នេះ​មិនមែនជា​ពេលវេលា​ដែល​ត្រូវអនុវត្ត​ការប្រើប្រាស់​លិខិតឆ្លងដែន​វ៉ាក់សាំង​ដោយ​ប្រសិទ្ធភាព​នៃ​ការចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​-១៩ មិនទាន់បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ ។ មួយវិញទៀត ការផ្គត់ផ្គង់​វ៉ាក់សាំង ដល់​ពិភពលោក​ទាំងមូល​នៅមានកម្រិត​នៅឡើយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close