ទីតាំង ២៩កន្លែង នៅខេត្តព្រះសីហនុ ត្រូវផ្អាកអាជីវកម្ម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសេចក្តីសម្រេច ស្តីពីការដាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាគារស្នាក់នៅរួម ផ្សារទំនើប មន្ទីរពេទ្យឯកជន ចំនួន ២៩ទីតាំង ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានចេញលិខិតផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ជាមណ្ឌលចត្តាឡីស័ក ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ ខេត្តព្រះសីហនុ បានរកឃើញឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ៥២នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។