រាជរដ្ឋាភិបាល អបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតែងប្រារព្ធទិវាវប្បធម៌ជាតិនេះឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខាន។ ក៏ប៉ុន្តែសម្រាប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ មិនអាចរៀបចំការជួបជុំប្រារព្ធទិវាវប្បធម៌ជាតិដូចសព្វដង បានទេដោយសារតែការរីករាលដាល នៃជម្ងឺកូវីដ-១៩ ជាសកលហើយកំពុងគំរាមកំហែងដល់សុខភាព សាធារណៈសេចក្តីសុខ និងអាយុជីវិតរបស់ពលរដ្ឋកម្ពុជាក៏ដូចជាប្រជាជននៅតាមប្រទេសនានាទូទាំង ពិភពលោក។
បើទោះបីជាយ៉ាងនេះក៏ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទិវាវប្បធម៌ជាតិលើកទី២៣ នេះ។
ជាក់ស្ដែងកាលពីថ្ងៃទី១ ខែមីនា សម្ដេចតេជោ ហ៊ុន សែន បានចេញជាសារលិខិតដ៏មានសារៈសំខាន់មួយ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៣ ព្រមទាំងផ្ញើសេចក្តីនឹករលឹកដល់ជនរួម ជាតិទាំងអស់ជាពិសេស ក្រុមសិល្បៈករ សិល្បៈការិនី និងអ្នកជំនាញ នានា ក្នុងវិស័យសិល្បៈព្រមទាំង យុវជន ឱ្យរួបរួមសាមគ្គីគ្នាបន្តលើកស្ទួយវប្បធម៌ជាតិដ៏អច្ឆរិយៈដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរ ឱ្យកាន់តែលេចធ្លោឡើងដ៏មហិមារ និងគង់វង្សយូរអង្វែងទៅទៀត។
ខាងក្រោមនេះគឺ ជាសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដែលមាន ខ្លឹមសារដើមទាំងស្រុង ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។