ភ្លៀងលាយនឹងកន្ក្រាក់ វាយប្រហារផ្ទះពលរដ្ឋអស់ជាង ៤០ខ្នង នៅស្រុករុក្ខគីរី
ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួន៣ សរុបចំនួន ៤០ខ្នង រួមនឹងរោងម៉ាស៊ីនកិនស្រូវមួយកន្លែង បានរងផលប៉ះពាល់ខូចខាតរបើកដំបូង ជញ្ជាំង ដោយសារបាតុភូតធម្មជាតិភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ផ្ទររន្ទះ កាលពីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា ឃុំទាំង៣ ដែលរងការខូចខាត ក្នុងនោះ រួមមាន៖ ឃុំស្តុកប្រវឹក ខូចខាតរបើកដំបូលផ្ទះចំនួន ២២ខ្នងផ្ទះ, ឃុំព្រៃត្រឡាច ខូចខាតរបើកដំបូលផ្ទះចំនួន ១៣ខ្នងផ្ទះ និងឃុំមុខរាហ៍ ខូចខាតរបើកដំបូលផ្ទះចំនួន០៥ខ្នងផ្ទះ និងរោងម៉ាស៊ីនកិនស្រូវ០១កន្លែង ត្រូវបានរំកិលធ្លាក់ចេញពីជើងតាង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលស្រុករុក្ខគីរី បានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឡើងវិញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។