ពលរដ្ឋខ្មែរ ១០នាក់ មកពីប្រទេសថៃ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក នៅស្រុកសំពៅលូន
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនគោកគីឡូ៩ និងប៉ុស្តិ៍ព្រំដែនគោកកូនភ្នំ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន បានទទួលប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ ចំនួន១០នាក់។
បន្ទាប់ពីធ្វើការសាកសួរកត់ត្រា ឈ្មោះ និងធ្វើការអប់រំណែនាំរួចកម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ ៣២ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។