iPhone អេក្រង់​បត់​ទំហំ ៨​អ៉ី​ង គ្រោង​ចេញលក់ នៅ​ឆ្នាំ​២០២៣

​អាមេរិក​៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Phone Arena កាលពី​ថ្ងៃទី ០២ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា អ្នកឯកទេស និង​វិភាគ​ដ៏​ល្បីល្បាញ លោក Ming-Chi Kuo បាន​លើកឡើងថា ក្រុមហ៊ុន Apple ទំនងជា​បង្កើត iPhone អេក្រង់​បត់​ទំហំ ៨​អ៊ីង និង​ចេញលក់​នៅ​ឆ្នាំ​២០២៣ ។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា iPhone 11 ជា​ស្មា​ត​ហ្វូ​ន ដែល​លក់ដាច់​បំផុត​នៅក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៣ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ នឹង​ឈប់​ផលិត​ទៀតហើយ ដោយ Apple នឹង​ងាក​មក​ផ្ដោតលើ iPhone អេក្រង់​បត់​វិញ​ម្ដង​។​

​គួរបញ្ជាក់​ផងដែរ​ថា iPhone អេក្រង់​បត់​របស់ Apple បាន​លេចឮ​ព័ត៌មាន​ដូចជា មាន​អេក្រង់​ទំហំ​ចន្លោះ ៧.៥ ទៅ ៨​អ៊ីង , អាច​ប្រើ​ជាមួយ Apple Pencil , តម្លៃ​មិនសូវ​ជា​ថ្លៃ ប៉ុន្មាន​នោះទេ ពោលគឺ​អាស្រ័យ​លើ​ទំហំ Storage ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា 5G៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close