កម្ពុជា បន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ៣១នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣១នាក់បន្ថែមទៀត និងមានអ្នកព្យាបាលជាសះស្បើយចំនួន ២នាក់ទៀតផងដែរ។
ក្រសួង បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣១នាក់នេះ មាន៣នាក់ ជាករណីនាំចូលពីក្រៅប្រទេស និង ២៨នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» គឺមានជនជាតិខ្មែរ ១០នាក់ ជនជាតិវៀតណាម ០១នាក់ និងជនជាតិចិន ១៧នាក់។ រីឯអ្នកជំងឺដែលព្យាបាលជាសះស្បើយទាំង ២នាក់ ជាអ្នកពាក់ព័ន្ធក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា បានប្រកាសរកឃើញអ្នកឆលងវិរុសកូវីដ១៩ សរុបកើនឡើងចំនួន ៩០៩នាក់ ស្ត្រី ៣៨៥នាក់ និងបុរស ៥២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ៤២៥នាក់។ សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ គឺកើនឡើង ៤០២នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។