រដ្ឋបាលខេត្តសៀមរាប ផ្អាកចរាចរណ៍ លើកំណាត់ផ្លូវពីចំណុចផ្លូវបំបែកខាងត្បូងបុរីសៀងណាំ ចាប់ពីកាប៊ីនភ្លើង និងផ្លូវគុកចាស់
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើជ្រាបថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសសាងសង់ផ្លូវនឹងចាប់ផ្តើមកាយផ្តាច់ផ្លូវ ដើម្បីដាក់លូបេតុងនៅផ្លូវES14 ចំណុចផ្លូវបំបែកខាងត្បូងបុរីសៀងណាំចាប់ពីកាប៊ីនភ្លើងទៅគុកចាស់។
ជាមួយគ្នានេះ ដើម្បីឱ្យដំណើរការសាងសង់ផ្លូវប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុក បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ក្រុមការងារនឹងបិទការចរាចរណ៍លើកំណាត់ផ្លូវនេះចាប់ពីម៉ោង ២:០០រសៀលរហូតដល់ម៉ោង ៧:០០ល្ងាច។ បន្ទាប់ពីដាក់លូរួចរាល់ ក្រុមការងារនច្ចេកទេសនឹងធ្វើការលុបវិញ ហើយបើកអោយធ្វើចរាចណ៍ជាធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។