កូ​វីដ​១៩ នៅ​ខេត្ត​ព្រះសីហនុ មាន​អ្នក​ឆ្លង​ថ្មី ១៨​នាក់​ទៀត កើនឡើង ៨០​នាក់​ហើយ​

​ខេត្ត​ព្រះសីហនុ​៖ យោងតាមសេចក្តីប្រកាសពី​ក្រសួងសុខាភិបាល​ នៅ​ព្រឹក​ថ្ងៃ​០៤​មិនា​២០២១ នៅ​ខេត្ត​ព្រះសីហនុ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​១៨​នាក់​បន្ថែមទៀត​ក្នុងនោះ​មាន ជនជាតិខ្មែរ​ប្រុស ស្រី​ចំនួន​០៥​នាក់ និង​ជនបរទេស​ចំនួន​១៣​នាក់​។​

​សូមបញ្ជាក់ថា សរុប​អ្នកជំងឺ​កូ​វីដ​១៩ កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​០៤​មិនា​២០២១​នេះ ឡើងដល់​៨០​នាក់​។​

​ជាមួយគ្នា រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សារ​អំពាវ​ជា​បន្តបន្ទាប់ ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ ទប់ស្កាត់​ជា​ចាំបាច់​បំផុត តាម​វិធាន​ការដែល​បាន​ផ្សព្វផ្សាយ​កន្លងមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close