អភិបាលខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ទឹក​ទុក ដោយសារ​រដូវប្រាំង​អូសបន្លាយ​យូរ​ទៀត

​ខេត្តបន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​បងប្អូន​ខាង​ស្រុក​មង្គល​បូរី កុំ​មានការ​ព្រួយបារម្ភ ខណៈ​បរិ​មាណទឹក ដែល​ក្រុមការងារ​ជំនាញ​មន្ទីរ​ធនធានទឹក​ខេត្ត បាន​បូម​ទាំងយប់​ទាំងពី​ស្ទឹង​សិរីសោភ័ណ ទៅកាន់​ស្ទឹង​មង្គល​បូរី ក្នុង​ចំងាយ​ប្រមាណ ១៥​គីឡូម៉ែត្រ បាន​កំពុង​ហូរ​ចូល​ស្ទឹង​មង្គល​បូរី នៅត្រង់ចំណុច​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​ធ្វើការ​អំពាវនាវ​សូម​អាជ្ញាធរ​ឃុំ​ភូមិ បងប្អូន​ប្រជាពលរដ្ឋ ជួយ​ការពារ​ប្រភពទឹក​នេះ ជៀសវាង​កុំ​ឲ្យ​មានការ​បង្កបង្កើនផល​ស្រូវប្រាំង​បន្ថែមទៀត ព្រោះ​ប្រភពទឹក​នេះ ទុក​សម្រាប់តែ​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ព្រោះថា​រដូវប្រាំង​ក៏​នៅមាន​ពេលវេលា​យូរ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close