រដ្ឋបាល​ខេត្តសៀមរាប ដំណើរការ​សាងសង់​ខ្លោងទ្វារ របង ផ្លូវ​បេតុង និង​កែលម្អ​សួនច្បារ នៅមុខ​ព្រះរាជដំណាក់ និង​ព្រះអង្គ​ចេក​-​ព្រះអង្គ​ចម

ខេត្តសៀមរាប​៖  ​រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹង ដោយបញ្ជាក់ថា ក្រុមការងារ​សាងសង់​របស់​ក្រសួងព្រះបរមរាជវាំង នឹង​ចាប់ផ្តើម​បន្ត​ការសាងសង់​សង់​ខ្លោងទ្វារ​ទី​៣ ទី​៤ និង​ទី​៥ ដែលមាន​ទីតាំង​នៅលើ​បណ្តា​យ​ផ្លូវជាតិ​លេខ​៦ មុខ​ព្រះរាជដំណាក់​ខេត្តសៀមរាប និង​ព្រះអង្គ​ចេក​-​ព្រះអង្គ​ចម ចាប់ពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១​តទៅ​។

​ជាមួយនឹង​ការហ៊ុមព័ទ្ធ​ការដ្ឋាន​សាងសង់​ដំណាក់កាល​ទី​២​នេះ សាធារណជន​ក៏​អាច​ចេញ​-​ចូលក្នុង​បរិវេណ​ព្រះអង្គ​ចេក​-​ព្រះអង្គ​ចម និង​លោកយាយ​ទេព ឬ​ព្រះ​គម្លង់​បានជា​ធម្មតា​។​

អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​អនុវត្ត​តាម​ការរៀបចំ​របស់​កម្លាំង​មាន​សមត្ថកិច្ច និង​ក្រុមការងារ​សាងសង់ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរ រក្សាបាន​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close