ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង ៨៥​នាក់​ហើយ ក្នុង​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ យោងតាម​របាយការណ៍​ពី​ក្រសួងសុខាភិបាល បញ្ជាក់ថា នៅ​ព្រឹក ថ្ងៃ​០៥ ខែ​មិនា ឆ្នាំ​២០២១​នេះ នៅ​ខេត្ត​ព្រះសីហនុ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន ៥​នាក់​ទៀត ក្នុងនោះ​មាន ជនជាតិខ្មែរ ១​នាក់ និង​ជនជាតិ​ចិន ៤​នាក់​។ ចំនួន​នេះ បាន​ថយចុះ បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​។​

​សូមបញ្ជាក់ថា បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ដដែល​នេះ ខេត្ត​ព្រះសីហនុ បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៨៥​នាក់​ហើយ​។​

​ជាមួយគ្នា​ដែរ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សារ​អំពាវ​ជា​បន្តបន្ទាប់ ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ ទប់ស្កាត់​ជា​ចាំបាច់​បំផុត តាម​វិធាន​ការដែល​បាន​ផ្សព្វផ្សាយ​កន្លងមក​។ ក្នុងនោះ​រដ្ឋបាលខេត្ត ក៏បាន​បិទ​ការធ្វើដំណើរ​ចេញ ចូល​ខេត្ត​ព្រះសីហនុ ជា​បណ្តោះអាសន្ន​ផងដែរ​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close