ពលរដ្ឋ​ខេត្ត​ព្រះសីហនុ អាយុ​ចាប់​៦០​ឆ្នាំ​ឡើង ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩

ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល បាន​ជូន​ព័ត៌មាន ស្ដីពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ក្រសួង​បញ្ជាក់ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ ដែលមាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង សូម​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង ការពារ​កូ​វីដ​-១៩ នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត (​ពេទ្យ​ចំការចេក​) ឬ​មន្ទីរពេទ្យបង្អែក​តាម​ស្រុក​ប្រតិបត្តិ ដែល​នៅ​ជិត​គេហដ្ឋាន​លោកអ្នក ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close