អាជ្ញាធរ​ក្រុង​ស្ទឹងសែន បិទ​ទីតាំង​ខារ៉ាអូខេ ភ្នំ​មាស ដែល​លួច​បើក​ដំណើរការ

​ខេត្តកំពង់ធំ​៖ អាជ្ញាធរ​ក្រុង​ស្ទឹងសែន បាន​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ យីហោ​ភ្នំ​មាស ដែលមាន​ឈ្មោះ វិ​ន សូ​វិស័យ ជា​ម្ចាស់ មាន​ទីតាំងនៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កាលពី​យប់ ថ្ងៃទី​៤ ខែមីនា ឆ្នាំ ២០២១​។​

​លោក ទង់ គឹម​តុល អភិបាលរងក្រុង​ស្ទឹងសែន បាន​ព្រមាន​ដល់​ម្ចាស់​អាជីវកម្ម ហាង​ខារ៉ាអូខេ ឲ្យ​បញ្ឈប់​សេវាកម្ម​ខារ៉ាអូខេ​បណ្តោះអាសន្ន ដោយ​ត្រូវគោរព​តាម​សេចក្តីប្រកាស​របស់​ក្រសួងទេសចរណ៍ ដើម្បី​ចូលរួម​ការពារ ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វិដ​១៩ ។​

​សូមបញ្ជាក់ថា ទី​តាំងហាង​ខារ៉ាអូខេ ក្នុងចំណោម​៥​កន្លែង គឺមាន​៤​កន្លែង បាន​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏​ដូច​តាម​ការអំពាវនាវ​រប​ស់ លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន​។ ដោយឡែក​ហាង ខារ៉ាអូខេ ភ្នំ​មាស ដែលមាន​ម្ចាស់​ឈ្មោះ វិ​ន សូ​វិស័យ មិន​ព្រម​អនុវត្តតាម​នោះឡើយ ហើយ​ថែមទាំង អះអាងថា មានច្បាប់​ត្រឹមត្រូវ នឹង​រារាំង​មិន​ឲ្យ​អ្នកសារព័ត៌មាន ចូល​ថត ក្នុង​ប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​ទៀតផង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close