កម្ពុជា អនុម័តឲ្យក្រុមហ៊ុនថ្មី១ទៀត បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តឲ្យក្រុមហ៊ុនថ្មីចំនួន ១ទៀត បានបើកដំណើរការរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងទុនប្រមាណជាង ២លានដុល្លារអាមេរិក។
យោងតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្ម “ស៊ូចូវ ខេមបូឌា” អគារលេខ១ ផ្លូវជាតិលេខ២១ ភូមិព្រែកទ្បុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១១កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។