កែច្នៃគ្រាប់៦០មីលីម៉ែត្រ យកទៅបោកយកត្រី មិនប្រយ័ត្នផ្ទុះចំខ្លួនឯង ស្លាប់មួយរំពេច
ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ចុងសប្តាហ៍នេះ មានករណីគ្រោះថ្នាក់ដោយសារការកែច្នៃគ្រាប់៦០ មីលីម៉ែត្រ យកទៅបោកយកត្រី បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់។
ជនរងគ្រោះឈ្មោះ ស្រី ជាន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិអូរស្រម៉រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃ ព្រោះវាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។