ចាប់ខ្លួនបុរសខ្មែរម្នាក់ រឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ កាលពីសប្តាហ៍នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបជួញដូរគ្រឿងញៀនជិត ១គីឡូក្រាម និងបានចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ឲងដែរ
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ យ៉ន យុទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានកម្លាំងជំនាញ ចាប់ខ្លួនបានកាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចបណ្តោយផ្លូវល្បឿនលឿន ក្នុងភូមិព្រែកកំពោង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកវត្ថុតាងចាប់បាន៖ សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ ៩៤១.៧៩ក្រាម។
ជនសង្ស័យ និងវត្ថុតាងចាប់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។