បុរស​ម្នាក់ ចាក់​សាំង​ដុត​ខ្លួនឯង ផ្អើល​ទាំង​ព្រឹក​!

​ខេត្ត​ព្រះសីហនុ​៖ ករណី​អត្តឃាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ដោយ​បុរស​ម្នាក់ សម្រេច​បញ្ចប់ជីវិត​ដោយ​ចាក់​សាំង​ដុត​ខ្លួនឯង នា​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​រង្វង់​មូល​សួនច្បារ​វាលរេញ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ករណីនេះ សមត្ថកិច្ច នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ​។ សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ បាន​ជួយ​នាំយក​បុរស​រូបនេះ ដែល​រងរបួស​ធ្ងន់ នាំយកទៅ​សង្គ្រោះបន្ទាន់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close