អភិបាលខេត្ត​ពោធិ៍សាត់ ចុះបង្ក្រាប​វង់ល្បែង​ស៊ីសង​ទាំងយប់ ឃាត់ខ្លួន​ជន​ញៀន​ល្បែង ១១​នាក់​

​ខេត្តពោធិ៍សាត់​៖ វង់ល្បែង​ស៊ីសង (​បៀរ អាប៉ោង​) មួយកន្លែង ត្រូវបាន​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដោយមាន​ការសម្របសម្រួល​ពី ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​ពាក់ព័ន្ធ ចុះបង្ក្រាប​ឃាត់ខ្លួន​មេអាប៉ោង និង​ក្រុម​ញៀន​អាប៉ោង បាន​ចំនួន​១១​នាក់ ក្នុងនោះ​ស្រី​២​នាក់ និង​៦​នាក់​ទៀត​រត់​រួច​។​

​ប្រតិបត្តិការ​ខាងលើនេះ ធ្វើឡើង​នា​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ នៅក្នុង​ភូមិ​ដង​រុង ឃុំ​កោះ​ជុំ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​ ​ជន​ញៀន​ល្បែង​ទាំង​១១​នាក់ ត្រូវបាន​បញ្ជូន​បន្តម​ក​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ និង​ធានា​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​សូម​រំលឹកថា កន្លងមក​ឯកឧត្តម ម៉ៅ ធនិន តែងតែបាន​ខិតខំ​ក្នុងការ​បង្ក្រាប​បទល្មើស​ទាំង​ថ្ងៃ ទាំងយប់​ដើម្បី​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ស្របតាម​គោលនយោបាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ បន្ថែម​លើសពីនេះ អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន តែងតែ​ប្រឹងប្រែង​ជួយ​សម្របសម្រួល ដោះស្រាយ​រាល់​ទុក្ខលំបាក បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏ដូចជា​ឧស្សាហ៍​ចែក​អំណោយ ជូន​ដល់​ជន​ចាស់ជរា គ្រួសារ​ក្រីក្រ​ជានិច្ច​។ ​កត្តា​ទាំងនេះហើយ​ដែល​ឯកឧត្តម ម៉ៅ ធនិន ត្រូវបាន​ប្រជាពលរដ្ឋ​ចាត់ទុក​រូប ជា​លោកឪពុក​ដ៏​ល្អ និង​ជា​ថ្នាក់ដឹកនាំ​ខេត្ត ប្រកបដោយ​គុណ​ធ​ម៏ គួរ​ជាទីគោរព ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close