សត្វ​ស្លាប​៦០​ប្រភេទ មាន​វត្តមាន នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន នៅ​ដើមឆ្នាំ​២០២១​នេះ​

​អង្គការ​B irdLife បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែមករា ដើមឆ្នាំ​២០២១​នេះ សត្វ​ស្លាប​ចំនួន ៦០​ប្រភេទ បាន​កត់ត្រា​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ក្នុងនោះ​មួយ​ប្រភេទ ជា​ប្រភេទ​កំពុង​រងគ្រោះ និង​៥​ប្រភេទ​ជិត​រងគ្រោះ​។

អង្គការ BirdLife និង អង្គការ NatureLife បាន​គាំទ្រ និង​កសាង​សមត្ថភាព​ដល់​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុងការ​អង្កេត​តាមដាន​សត្វ​ស្លាប និង​ទីជម្រក​ប្រចាំ​សប្តាហ៍​។​

​អង្គការ​នេះ បញ្ជាក់ថា ការបាត់បង់​ទីជម្រក ការប្រែប្រួល​របប​ទឹក និង​ការ​ដាក់មង​ចាប់​សត្វ គឺជា​កត្តា​គំរាមកំហែង​ដល់​សត្វព្រៃ​ទាំងនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close