ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកសង្កែ
ខេត្តបាត់ដំបង៖ កាលរសៀល ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នគរបាលស្រុកសង្កែ បានឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ នៅចំណុចក្រុមទី៣៣ ភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហាច គឹមសាន ហៅតាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯវត្ថុតាងចាប់បាន រួមមាន៖ ម្ស៉ៅក្រាមព៌ណសថ្លា ១ថង់ ទម្ងន់៥.២១ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង កាបូបស្ពាយ១ ប្រាក់រៀល ១០ម៉ឺនរៀល និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។