ប្រធានាធិបតីស៊ីរី និងភរិយាឆ្លងកូវីដ១៩
នៅថ្ងៃទី៨ខែមីនា នេះប្រធានាធិបតីស៊ីរី និងភេរិយាបានទៅធ្វើតេស្តកូវីដ១៩ ហើយលទ្ធផលវិជ្ជមាន ទាំងពីរនាក់តែម្តង។ ប៉ុន្តែស្ថានភាពសុខភាព របស់ មេដឹកនាំសីរី គឺល្អប្រសើរធម្មតា មិនមានអ្វីធ្ងន់នោះឡើយ
សារព័ត៌មាន Arab News នៅថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១ បានផ្សាយថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីស៊ីរីលោកបាសា អាល់អាសាដ(Bashar Assad) និងភរិយា បានតេស្តរកឃើញវិជ្ជមានចំពោះជំងឺ COVID-19។
នៅក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ប្រធានាធិបតីស៊ីរីលោក Assad ព្រមទាំងភរិយា បានសម្រេចតេស្ត PCR រកជំងឺ COVID-19 បន្ទាប់ពីមានអារម្មណ៍ថាមានរោគសញ្ញាស្រដៀងនឹងរោគសញ្ញានៃជំងឺ COVID-19 ដោយលទ្ធផលបង្ហាញថា លោកទាំងពីរមានវិជ្ជមានចំពោះជំងឺរាតត្បាតសកលមួយនេះ។
សេចក្តីថ្លែងការណ៍បន្ថែមថា លោក Assad ដែលមានវ័យ ៥៥ឆ្នាំ និងភរិយារបស់លោកឈ្មោះថា អាម៉ា(Asma) នឹងត្រលប់មកធ្វើការវិញ បន្ទាប់ពីចំណាយពេលចន្លោះពី២ ទៅ៣សប្តាហ៍ សម្រាប់ការសម្រាកព្យាបាលនៅក្នុងផ្ទះរបស់ពួកគាត់ ខណៈសុខភាពរបស់អ្នកទាំងពីរ ស្ថិតក្នុងស្ថានភាពល្អធម្មតាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។