ចាប់ខ្លួនជនជាតិចិន ៤នាក់ ករណីប្លន់ជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ ពាក់ព័ន្ធករណីប្លន់លើជនជាតិចិនដូចគ្នា កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ម្តុំមុខសណ្ឋាគារមួយកន្លែង ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។
ជនសង្ស័យជាជនជាតិចិនទាំង ៤នាក់ មានឈ្មោះ ១-ឈ្មោះ CUI YINZHE ភេទប្រុស អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈ G61504867 មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ២-ឈ្មោះ LIU DONG JIANG ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៣-ឈ្មោះ LI JINGWEN ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ៤-ឈ្មោះ ZHOU FEILONG ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ចំណែកជនរងគ្រោះ មានឈ្មោះ ZHANG JINFANG ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ក្រុម១ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។ បាត់បង់៖ លុយ ៣,៤០០ដុល្លារអាមេរិក រងរបួស ដាច់រលាត់កែងដៃទាំងសងខាង ,រលាត់ខ្នងដៃខាងឆ្វេង និងរលាត់សៀតថ្កាខាងឆ្វេង។ និងឈ្មោះ MIN SHUAI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកណែនាំភ្ញៀវម៉ាស្សា លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់បាន រួមមាន៖ ទូរស័ព្ទដៃ ០៤គ្រឿង និងរថយន្ត ១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 2BM-9108។ ជនសង្ស័យខាងលើ ត្រូវបាននគរបាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។