មីយ៉ាន់ម៉ា៖ ហាងលក់ទំនិញ រោងចក្រ និងធនាគារ ត្រូវបិទទ្វារ ព្រោះបុគ្គលិក នាំគ្នាធ្វើបាតុកម្ម
មីយ៉ាន់ម៉ា៖ ក្រុមសាក្សីបានអោយដឹងថា នៅថ្ងៃចន្ទម្សិលមិញ បាតុករ៣នាក់ទៀត បានស្លាប់ នៅក្នុងការធ្វើបាតុកម្មប្រឆាំងតវ៉ានឹងរដ្ឋប្រហារយោធា ខណៈហាងលក់ទំនិញ រោងចក្រ និងធានាគារក៏ត្រូវបានបិទទ្វារផងដែរក្នុងទីក្រុង រ៉ង់ហ្គូន។
រូបភាពដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក បានបង្ហាញពីបាតុករ២នាក់ខាងលើដែលបានស្លាប់ គឺដោយសារតែពួកគេរងគ្រាប់កាំភ្លើងត្រូវចំក្បាល ពេលកំពុងចូលរួមធ្វើការបាតុកម្មនៅទីក្រុង ម្យីតគ្យីណា (Myitkyina) ដែលស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ហើយមានការបង្ក្រាបពីសំណាក់កងកម្លាំងប៉ូលិស និងកម្លាំងយោធា ចំនែកឯមនុស្សមួយចំនួនទៀតរងរបួសផងដែរ។
យោងតាមអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបង្ក្រាប និងបង្កឲ្យមនុស្សស្លាប់ជាង៥០នាក់គិតចាប់តាំងពីការកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលអន្តរជាតិហៅថា ជារដ្ឋប្រហារយោធា ។ បើតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្សវិញ មនុស្សជិត១ពាន់៨រយនាក់ហើយ ត្រូវបានចាប់ខ្លួនអាជ្ញាធរយោធាមីយ៉ាន់ម៉ា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។