បុរស​២​នាក់ ដើរ​បាញ់​សត្វ តែ​ភ្លាត់ស្នៀត​ត្រូវចំ​ក្មេងប្រុស​ស្លាប់ នៅ​ខណ្ឌ​កំបូល​ ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ

​ភ្នំពេញ​៖ កម្លាំង​នគ​បាល​ខណ្ឌ​កំបូល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មី នា ឆ្នាំ​២០២១​នេះ បាន​បញ្ជូន​បុរស​ចំនួន ២​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ការដើរ​បាញ់​សត្វ​កម្សាន្ត តែ​ត្រូវ​កុមារា​កំព្រា​ម្នាក់ បណ្តាលឱ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម នៅ​ខណ្ឌ​កំបូល​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច បញ្ជាក់ថា ជនបង្ក​ទាំង​២​នាក់​នេះ បាន​ដើរ​បាញ់​ចាប និង​លលក តែ​ត្រូវ​បាញ​ចំក្បាល​កុមារា​កំព្រា​ម្នាក់ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ដី​វាល ស្ថិតនៅ​ក្នុងភូមិ​លិច​វត្ត សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ក្មេងរងគ្រោះ​ឈ្មោះ សារឿន ប៊ុន​ថា អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨ នៃ​អនុវិទ្យាល័យ​បែក​ចាន ស្នាក់នៅ​ក្នុង​មណ្ឌល​អង្គារ «​សង្គ្រោះ​ជន​អស់សង្ឃឹម​»​។​

​ជនសង្ស័យ​ទាំង ២​នាក់ គឺ​ឈ្មោះ ឈ្មោះ ទុ​ត សុគន្ធា​រ៉ា អាយុ​៤១​ឆ្នាំ មុខរបរ​យោធា ស្នាក់នៅ​ភូមិ​ប៉ា​យាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ឈ្មោះ ឈ្មោះ ទុ​ត សុគន្ធ​រ៉ា​វ័​ន្ត អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​៨ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close