បូលិសហ្វីលីពីន សម្លាប់ច្រឡំ អភិបាលក្រុងនិង ជំនួយការពារពីរនាក់
អភិបាលរដ្ឋភាគកណ្តាលនៃប្រទេសហ្វីលីពីន និងជំនួយការពីរនាក់រងការសម្លាប់ ក្នុងអំពើហិង្សា ពាក់ព័ន្ធកម្លាំងប៉ូលិស ក្នុងប្រទេសនេះ។ សារព័ត៌មាន AP បានដកស្រង់សំដីមន្ត្រីហ្វីលីពីនបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ៩ខែមីនាថា ក្រៅពីអភិបាលក្រុងនៅមានជំនួយការពីរនាក់ផ្សេងទៀតស្លាប់ ។ ចំណែកម្លាំងប៉ូលិស ក៏មានពីរនាក់ស្លាប់ផងដែរ។
ឧត្ដមសេនីយ៍ត្រីលោក រ៉ូណាល់ដូ ឌឺ ជេស៊ូស (Ronaldo de Jesus) ជាមេបញ្ជាការប៉ូលិសថ្នាក់តំបន់ម្នាក់បាននិយាយថាបើតាមរបាយការណ៍បឋមរបស់ប៉ូលិស ការប៉ះទង្គិចគ្នា ដោយអាវុធខាងលើអាចបណ្ដាលមកពីការយល់ច្រឡំ ខណៈចៅហ្វាយក្រុង កាត់បាឡូហ្គាន់ (Catbalogan) លោក រ៉ូណាល់ដូ អាគីណូ (Ronaldo Aquino) ត្រូវបានគេបញ្ជាក់ថា មិនមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនឡើយ។ លោក Jesus បន្ថែមទៀតថាការស៊ើបអង្កេតមួយកំពុងធ្វើឡើង ដើម្បីស្វែងរកការពិតនៅពីក្រោយការបាញ់ប្រហារនេះ។
គួរបញ្ជាក់ថា កាលពីរសៀសថ្ងៃចន្ទសប្ដាហ៍នេះ លោក Ronaldo Aquino បានធ្វើដំណើរតាមរថយន្ដមួយគ្រឿងនៅក្នុងខេត្ត Samar។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា ប៉ូលិសជាច្រើននាក់ដែលកំពុងល្បាតស្រាប់តែផ្ទុះអាវុធជាមួយអង្គរក្សរបស់លោក ហើយប៉ូលិសបានបាញ់សម្លាប់លោក Aquino និងអង្គរក្សពីរនាក់។ ចំណែកឯ អង្គរក្សផ្សេងទៀតរបស់លោក Aquino ក៏បានបាញ់សម្លាប់មន្ត្រីប៉ូលិស២នាក់វិញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។