ថៃនិនងឥណ្ឌា បានត្រៀមលក្ខណៈ ទទួលជនភៀសខ្លួនមីយ៉ាន់ម៉ា
ថៃនិងឥណ្ឌាជាប្រទេសជាប់ព្រំដែន ហើយអាចនឹងមាន ជនភៀសខ្លួនមីយ៉ានមា់ កាន់តែច្រើនទៅទិនោះដោយសារស្ថានភាពនយោបាយ និងអំពើហិង្សាបង្កឡើងដោយ យោធា។
ចំពោះស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ានម៉ា កាន់តែអាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកម្លាំងយោធាមីយ៉ានម៉ា ក៏បានប្រើហិង្សាដើម្បីបង្ក្រាមក្រុមបាតុករផងដែរ។ ទាំងនោះហើយ អាចបង្កឲ្យមានជនភៀសខ្លួនជាច្រើនទៅកាន់ប្រទេសជិតខាង ក្នុងនោះមានប្រទេសថៃជាដើម។
ស្ថានភាពខាងលើអាចនឹងបង្កឲ្យមានជនភៀសខ្លួននយោបាយកាន់តែច្រើនទៅកាន់ប្រទេសជិតខាង ជាប់ព្រំដែន មានឥណ្ឌា និងថៃ ។ រដ្ឋាភិបាលថៃ បានប្រកាសថា នឺងជួយដល់ជនភៀសខ្លួន មីយ៉ានម៉ា ដែលចូលមកប្រទេសថៃ ។
សារព័ត៌មាន The Irrawaddy បានផ្សាយថា ថៃបានត្រៀមលក្ខណៈ ទទួលជនភៀសខ្លួនមីយ៉ានម៉ា ដោយបានបង្កើតទីតាំងនៅព្រំដែន ។ កាលពីថ្ងៃទី ៨ខែមីនា អគ្គមេបញ្ជាការកងទ័ពថៃ លោក Narongphan Chitkaewtae បានទៅកាន់ទីតាំង សន្តិសុខការពារព្រំដែន ស្ថិតនៅក្នុងខេត្ត Mae Hong Son និង Tak ដើម្បីត្រៀមលក្ខណៈទប់ស្កាត់ជនភៀសខ្លួនពីប្រទេសមីយ៉ានម៉ា ។
នៅពេលនេះ ខេត្ត Tak របស់ថៃ បានបង្កើតជំរុំចំនួន ៧ នៅក្នុងស្រុក Mae Sot, Tha Song Yang, Mae Ramat និង Phob Phra ធ្លាប់ជាទីតាំងសម្រាបជនភៀសខ្លួនមីយ៉ានម៉ា កាលពីអតីតកាល។ទីតាំងទាំងនោះអាច ឲ្យជនភៀសខ្លួនស្នាក់នៅបាន ២០០០នាក់ ។
ជាមួយគ្នានេះដែរ នៅព្រំដែនប្រទេសឥណ្ឌាវិញ មន្ត្រីក្នុងតំបន់បានបានរៀបចំកន្លែងស្នាក់នៅជូនជនភៀសខ្លួនមីយ៉ានម៉ា។ កន្លងមក មានជនភៀសខ្លួនមីយ៉ានម៉ាជាច្រើនបានទៅកាន់ ប្រទេសឥណ្ឌា ក្នុងនោះមានទាំងកម្លាំងប៉ូលិស ដែលមិនស្តាប់តាមការបញ្ជាររបស់យោធា ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។