សង្ស័យ​រឿង​គំនុំ​! បុរស​ម្នាក់ លួច​ដុត​ផ្ទះ​១​ខ្នង ឆេះ​ខ្ទេច នៅ​ស្រុក​ភ្នំព្រឹក

​ខេត្តបាត់ដំបង​៖ កម្លាំង​នគរបាល​ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ​ករណី​ដុត​ផ្ទះ​គេ​ឱ្យ​ឆេះ​ខ្ទេច ដោយសារ​គំនុំ​។ ហេតុការណ៍​កើតឡើង កាលពី​យប់ ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ នៅ​ក្រុមទី​៩ ភូមិ​ទួល​ខ្វាវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​នគរបាល​ស្រុក​ភ្នំព្រឹក បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឃឹម ខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អឿន ឃឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ អ្នក​ទាំងពីរ​នៅ​ភូមិ​ទួល​ខ្វាវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​ករណីនេះ​បណ្ដាលឱ្យ​ខូចខាត​ផ្ទះ​ទំហំ ១២​ម៉ែត្រ​គុណ​១៣​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​.​រថយន្ត​ម៉ាក​កា​មេ​រី​១​គ្រឿង​.​រ៉ឺម៉ក​កង់​បី​១​គ្រឿង​.​ម៉ាស៊ីនកិនស្រូវ ១​គ្រឿង​.​សម្ភារ​ចៅ​មហា​មួយឈុត​.​លុយ​និង​មាស ប្រាក់​ចំនួន​១០​លាន​រៀល ។​
​សរុប​ការខូចខាត​ប្រមាណ​(៥​ម៉ឺន​ដុល្លារ​)​។ ​ករណីនេះ ជនសង្ស័យ សារភាពថា ការ​លួច​ដុត​ផ្ទះ​នេះ គឺ​ដោយសារតែ​រឿង​គំនុំ​ចាស់​ជាមួយ​ម្ចាស់ផ្ទះ​រងគ្រោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close