ក្រសួងអប់រំ សម្រេចបិទសាលារៀនទាំងអស់ នៅទូទាំងខេត្តព្រៃវែង
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងសម្រេច ផ្អាកដំណើរការសាលារដ្ឋ និងឯកជន នៅទូទាំងខេត្តព្រៃវែង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការសម្រេចជាថ្មី។
ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាទាំងអស់បង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍កាន់តែធ្ងន់ធ្ងរឡើងៗ ខណៈអ្នកឆ្លងកូវីដ១៩ នៅខេត្តព្រៃវែង ក៏បន្តរកឃើញជាបន្តបន្ទាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។