អាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានជួសជុលស្ពានតាអោង និងប្រាសាទវាលផ្ទី
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង។
ស្ថានភាពមុនការជួសជុល ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង និងផ្នែកខ្លះបានប្រេះ និងរលុះធ្លាក់ ដែលប្រឈមនឹងហានិភ័យខ្ពស់ ទាមទារឱ្យមានការជួសជុលជាបន្ទាន់។
បន្ទាប់ពីនោះ ឯកឧត្តមអគ្គនាយក ក៏បានអញ្ជើញចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវនិងជួសជុលនៅប្រាសាទវាលផ្ទី ស្ថិតនៅចំកណ្ដាលបារាយណ៍ប្រាសាទបេងមាលា ដែលបានបើកការដ្ឋាននាដើមខែមីនា កន្លងទៅផងដែរ។
ប្រាសាទនេះ ទទួលបានការឧបត្ថម្ភជាថវិកាសម្រាប់ជួសជុលដោយសប្បុរសជនខ្មែរ ដែលបច្ចុប្បន្នក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ មុននឹងចាប់ផ្តើមជួសជុលនាពេលឆាប់ៗខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។