អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ចុះ​បិទ​អាជីវកម្ម​ចំនួន ៣​ទីតាំង លួច​បើក​ដំណើរការ​

​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​អាជីវកម្ម​ក្លឹប​កំសាន្ត ខារ៉ាអូខេ និង​បារ​បារាំង ចំនួន ៣​ទីតាំង លួចលាក់​បើក​ដំណើរការ បំពាន​នឹង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ប្រតិបត្តិការ​នោះ បានធ្វើ​ឡើង នៅ​ចំណុច​ភោជនីយដ្ឋាន ANGEL ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២១១ ប្លុក​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា និង​មួយកន្លែង​ទៀត ជាទី​តាំង​បា​បារាំង ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​លេខ​១០៤ ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ និង​ទីតាំង​ចុងក្រោយ​ជា​ភោ​ជនី​ដ្ឋា​ន​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។

​ក្នុងករណីនេះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង ១០​នាក់ ក្នុងនោះ​មេការ ៣​នាក់ បុរស​ជនជាតិ​ចិន​ម្នាក់ និង​នារី​បម្រើការ បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close