រថយន្តក្រុង​ដឹក​សិស្ស​ធ្លាក់ចូល​ជ្រោះ ស្លាប់​ជិត​៣០​នាក់ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​

​រថយន្តក្រុង​ទេសចរណ៍​មួយគ្រឿង​ត្រូវបាន​បើក​ធ្លាក់ចូល​ទៅក្នុង​ជ្រោះ នៅ​តំបន់​កោះ​ជ្វា ក្រោយ​មាន​បញ្ហា​ហ្វ្រាំង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​២៧​នាក់ របួស​៣៩​នាក់ នេះ​បើតាម​នគរបាល​និង​ក្រុម​សង្គ្រោះ​បញ្ជាក់​ឲ្យ​ដឹង នា​ថ្ងៃទី​១១ មីនា ២០២១​នេះ​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់ Eko Prasetyo Robbyanto ថា រថយន្ត​នេះ​ផ្ទុក​សិស្ស​វិទ្យាល័យ​ឥស្លាម គ្រូបង្រៀន និង​អាណាព្យាបាល​សិស្ស ពី​ខេត្ត West Java ក៏​ជួប​បញ្ហា​គ្រោះថ្នាក់ កាលពី​យប់​ថ្ងៃទី​១០ មីនា​។​

​លោក​បន្តថា រថយន្តក្រុង​មួយគ្រឿង​នេះ​បាន​ធ្លាក់ចូល​ទៅក្នុង​ជ្រោះ ជម្រៅ​២០​ម៉ែត្រ ក្រោយ​អ្នកបើកបរ​បាត់បង់​ម្ចាស់ការ មិនអាច​គ្រប់គ្រង​ចង្កូត​បាន​។

​នគរបាល​នៅតែ​ស៊ើបអង្កេត​ករណីនេះ ប៉ុន្តែ​អ្នក​នៅ​រស់រានមានជីវិត​បាន​និយាយថា ហ្វ្រាំងរថយន្ត​ស្រាប់តែ​គាំង​ភ្លាមៗ ពេល​កំពុង​បើកបរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close