ថ្ងៃនេះ កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៦២​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ២២នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៦២​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ ២២នាក់ បានជា​សះស្បើយ​។​

​ក្រសួង បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំង ៦២​នាក់​នោះ គឺមាន​អ្នកដំណើរ​មកពី​ក្រៅប្រទេស ២​នាក់ ជា​ជនជាតិ​ឥណ្ឌូនេស៊ី និង​ករណី​ឆ្លង​សហគមន៍ ៦០​នាក់ មាន​ជនជាតិខ្មែរ ៤៤​នាក់ ជនជាតិ​ចិន ១៥​នាក់ និង​ជនជាតិ​វៀតណាម ០១​នាក់ រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និង​កោះកុង​។​

​ចំណែក​អ្នកជា​សះស្បើយ​ទាំង ២២​នាក់ មាន​ជនជាតិ​ចិន និង​ជនជាតិខ្មែរ នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន ២​លើក និង​បានអនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១២២៥​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៦១៩​នាក់ អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល ៦០៤​នាក និង​មាន​ជំងឺ​ស្លាប់​ម្នាក់​។ សម្រាប់​អ្នក​ក្នុង​សហគមន៍ ព្រឹត្តិការណ៍ ២០​កុម្ភៈ គឺ​កើនឡើង​សរុប ៧១២​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close