រថយន្តដឹកកម្មករក្រឡាប់ទាំងព្រឹក រងរបួស ៦០នាក់ នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ រថយន្តដឹកកម្មករកម្មការិនីរោងក្រឡាបផ្ងារជើងមានអ្នករងរបួសធ្ងន់ស្រាលជិត៦០អ្នកនៅក្រុងបាវិត ខណៈហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦ និង៤០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ព្រៃផ្តៅ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមានកម្មករជាង៥០នាក់ ដែលជិះនៅក្នុងរថយន្ត ប៉ុន្តែចំពោះអ្នករងរបួស បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋចំនួន ៣០ នាក់ ក្នុងនោះរបួសធ្ងន់៥នាក់។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តកម្មករបើកបរពីលិចទៅកើតសំដៅទៅរោងចក្រ ស្រាប់តែមានរថយន្តក្រុងបើកបរបញ្ច្រាសទិសគ្នាខណៈរថយន្តដឹកកម្មករវ៉ាជែង ហើយវ៉ាក់អឺជាមួយរថយន្តក្រុងហើយបួងចង្កូតគេចបណ្ដាលឱ្យក្រឡាប់ចាក់ចោលកម្មករចោលរណូករណែលពេញផ្លូវតែម្ដង។
បច្ចុប្បន្នកម្មករកម្មការិនីកំពុងតែធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យប្រតិបត្តិជីភូ មន្ទីរពេទ្យស្រុកស្វាយទាបនិងមន្ទីរពេទ្យខេត្តស្វាយរៀងហើយក៏មានការយកចិត្តទុកដាក់ពីអាជ្ញាធរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។