គ្រឹះស្ថានអង្គរ សម្រេចដំឡើងរយៈពេល សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តគោលនយោបាយលើកទឹកចិត្ត នៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។
ក្នុងសេចក្តីណែនាំនោះ បានបញ្ជាក់ថា ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងធានាភាពទាក់ទាញភ្ញៀវទេសសចរណមកទស្សនារមណីដ្ឋានអង្គរ ក៏ដូចជាមកព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលមានវុបត្តិនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលនយោបាយលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នូវការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។