រដ្ឋបាលខេត្ត​ព្រះសីហនុ ​រំសាយ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយចំនួន ក្រោយ​ដំណើរការ​រយៈពេល​១៤​ថ្ងៃ ​មិនមាន​អ្នក​វិជ្ជមានកូវីដ១៩

ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា គិត​មក​ត្រឹម​ថ្ងៃ​១២ ខែមីនា ឆ្នាំ​២០២១​នេះ ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស​ក័​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ អាជ្ញាធរ រដ្ឋបាលខេត្ត បាន​រំសាយ​វិញ​ជា​បណ្តើរៗ​ហើយ ក្រោយ​ដំណើរការ​រយៈពេល​១៤​ថ្ងៃ តាម​បច្ចេកទេស​សុខាភិបាល និង​បញ្ចប់​ការធ្វើ​តេស្ត​មិនមាន​អ្នក​វិជ្ជមាន​មេរោគ​។​

​អាជ្ញាធរ បន្ថែមថា លទ្ធផល​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់​ទីតាំង ភ្ញៀវ និង​ពលរដ្ឋ ដែល​បាន​សហការ​ល្អ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស​ក័​បាន​ជោគជ័យ និង​ថ្លែងអំណរគុណ ចំពោះ​គ្រូពេទ្យ មន្ត្រី​សុខាភិបាល មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច​និង​ផ្នែក​ពាក់​ព​ន្ធ័ ក៍​ដូចជា​សប្បុរសជន ដែល​បាន​ចូលរួម​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្ត​ព្រះសីហនុ​។​

​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋបាលខេត្ត​ព្រះសីហនុ នៅតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ បន្ត​ចូលរួម​ការពារ​ប្រុង​ប្រ​យ​ត្ន័​ជា​ចាំបាច់ និង​សហការ​អនុវត្តន៍​គ្រប់​វិធាន​ការដែល​រដ្ឋបាលខេត្ត​ដាក់ចេញ ដើម្បី​ធានាថា ការប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩ ឆ្លង​ចូល​សហគមន៍​ទទួលបាន​ជោគ​ជ​យ័ ។​

​សូមបញ្ជាក់ថា ឯកឧត្តម​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានចេញ​សារ​ក្រើនរំលឹក​ជា​បន្តបន្ទាប់​ឲ្យ​ពលរដ្ឋ​ចូលរួម ក្នុងនោះ​មានការ​អំពាវនាវ​ចំពោះ​បងប្អូន​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក សូម​រក្សាខ្លួន​អោយបាន​ល្អ ហើយ​ក្នុងករណី​ល្មើស​នឹង​វិធាន​ច​ត្តា​ឡី​ស័ក ណាមួយ បងប្អូន​នឹង​ប្រឈម​ការពិន័យ និង​វិធានការ​ផ្លូវច្បាប់​បន្ថែមទៀត​។

​ដោយឡែក ចំពោះ​បងប្អូន ដែល​ដឹងថា​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោយ​ប្រយោល សូម​អញ្ជើញ​មក​ធ្វើតេស្ដ ដើម្បី​ស្វែងរក​មេរោគ​កូ​វីដ​-១៩ ។ បងប្អូន​ប្រជាពលរដ្ឋ ដែល​មិនមាន​ការចាំបាច់ សូមកុំ​ចាក​ចេញពីផ្ទះ​មួយរយៈ​សិន ដើម្បី​ទុកពេល​វេលា​បាន​គ្រប់គ្រាន់ ដល់​អាជ្ញាធរ កងកម្លាំង​សមត្ថកិច្ច ក្រុមគ្រូពេទ្យ អាច​គ្រប់គ្រង​ស្ថានការណ៍ និង​បញ្ចប់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​បាន​ឆាប់​រហ​ស័​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close