យោធា​មី​យ៉ាន់​ម៉ា ចោទ​លោកស្រី អោ​ង សាន​ស៊ូ​ជី ពាក់ព័ន្ធ​នឹង​ការ​សំណូក ៦០​ម៉ឺន​ដុល្លារ និង​មាស​

​មី​យ៉ាន់​ម៉ា​៖ ឧ​ត្ត​ម​សេនីយ៍​ត្រី ច មីន ទុន ដែលជា​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា​បាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​មួយ​ពី​រដ្ឋធានី ណៃ​ពិដោ ថា មេដឹកនាំ​ដែល​ត្រូវ​បណ្តេញ​ចេញពី​តំណែង​លោកស្រី អោ​ង សាន ស៊ូ​ជី បានទទួល​ប្រាក់​សំណូក​៦០​ម៉ឺន​ដុល្លារ រួមទាំង​មាស កាលពី​លោកស្រី​នៅក្នុង​រដ្ឋាភិបាល ។​

​លោក​បន្តថា ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជាក់ថា ត្រឹមត្រូវ និង​ថា លោក​ប្រធានាធិបតី វីន ម្យី​ន​ត៍ បូក​រួមទាំង​រដ្ឋមន្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រី​មុន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដែរ ហើយ​ប្រធានាធិបតី​បាន​គាបសង្កត់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោតជាតិ កុំអោយ​ចាត់ការ​ស៊ើបអង្កេត​លើ​របាយការណ៍​របស់​យោធា ដែលថា មាន​ភាពមិនប្រក្រតី​អំពី​ការបោះឆ្នោត ។​

​វា​ជាការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​បំផុត ក្នុងចំណោម​ការចោទប្រកាន់​នានា ដែល​ពួកយោធា​បានដាក់​លើ​មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រូបនេះ ចាប់តាំងពី​ខ្លួន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​រដ្ឋា​ភិ​បាល​របស់​លោកស្រី កាលពី​ថ្ងៃ​០១ ខែកុម្ភៈ​មក​។ ទាំង​លោកស្រី ស៊ូ​ជី និង​លោក​ប្រធានាធិបតី វីន ម្សី​ន​ត៍ កំពុង​នៅក្នុង​ការឃុំខ្លួន​ក្នុងផ្ទះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close