ដកហូត​ទូរស័ព្ទ​ជាង ២០០​គ្រឿង ឃាត់ខ្លួន​ជនជាតិ​ចិន​.​ខ្មែរ ៦​នាក់ នៅ​ខេត្តកោះកុង​

​ខេត្តកោះកុង​៖ ជនជាតិ​ចិន​ចំនួន ៤​នាក់ និង​អ្នកបើកបរ​ចំនួន ២​នាក់​ទៀត ដែល​បានធ្វើ​ដំណើរ​តាម​អូព័រ​មួយគ្រឿង ឆ្ពោះ​ពី​ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​នគរបាល​ព្រំ​ដែនទឹក​ប្រចាំ​ប៉ុស្តិ៍​កោះ​ម្នាស់ ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផែ​ពយ​ជប៉ុន ស្រុក​គី​រី​សាគរ ខេត្តកោះកុង កាលពី​យប់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ និង​ដកហូត​ទូរស័ព្ទ​ជាង ២០០​គ្រឿង​។​

​ជនសង្ស័យ​ទាំងនោះ ទី​១-​ឈ្មោះ DING RUI ជនជាតិ​ចិន អាយុ​២២​ឆ្នាំ​, ទី​២-​ឈ្មោះ FANG LIUHONG ជនជាតិ​ចិន អាយុ​២៨​ឆ្នាំ​, ទី​៣-​ឈ្មោះ XU QUNBAO ជនជាតិ​ចិន អាយុ​៣៤​ឆ្នាំ​, ទី​៤-​ឈ្មោះ LIG DAN ជនជាតិ​ចិន អាយុ​២៩​ឆ្នាំ​, ទី​៥-​ឈ្មោះ ឌុល ការី​ម ជនជាតិខ្មែរ អាយុ​៣២​ឆ្នាំ និង​ទី​៦-​ឈ្មោះ លី វណ្ណា ជន​ជនជាតិខ្មែរ អាយុ​៤០​ឆ្នាំ​។ ចំណែក​សម្ភារៈ​ដែល​ដក​ហូត​បាន មាន​ទូរស័ព្ទ ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច ២៧០​គ្រឿង​, ខ្សែ​រសាក​ថ្ម ១៧៥​ខ្សែរ​, ព្រី​ភ្លើង ៤​ដុំ​។

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នាំខ្លួន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​សុខភាព​ភ្ញី​មាស​។ រីឯ​វត្ថុតាង ត្រូវបាន​ដកហូត​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close